ព្រះត្រៃបិដក ភាគ ២៤
មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវគុណវិសេស ដ៏ប្រសើរ ដ៏ជាទីបំផុតនៃព្រហ្មចរិយៈ ដែលពួកកុលបុត្រចេញចាកផ្ទះ ដោយប្រពៃ ហើយបួសក្នុងភេទ នៃបុគ្គលមិនមានផ្ទះ ដើម្បីសេចក្តីត្រូវការ ហើយសម្រេចសម្រាន្តនៅ បានដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ បាននៅចប់ហើយ កិច្ចដែលគួរធ្វើ បានធ្វើស្រេចហើយ កិច្ចដទៃ ដើម្បីកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ មាគណ្ឌិយៈមានអាយុ ក៏បានជាព្រះអរហន្តមួយអង្គដែរ។
ចប់ មាគណ្ឌិយសូត្រ ទី៥។
ID: 636830170252125436
ទៅកាន់ទំព័រ៖