ព្រះត្រៃបិដក ភាគ ២៤

សន្ទ​ក​សូត្រ​ ​ទី៦​


 ​[​៥៤​]​ ​ខ្ញុំ​បាន​ស្តាប់​ចាំ​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​សម័យ​នោះ​ឯង​ ​មា​នប​រិ​ព្វា​ជ​ក​ម្នាក់​ឈ្មោះ​ ​សន្ទ​កៈ​ ​អាស្រ័យ​នៅក្នុង​បិ​លក្ខ​គុហា​(​១​)​ ​ជាមួយ​នឹង​បរិ​ព្វា​ជ​ក​បរិស័ទ​ជាច្រើន​ ​ចំនួន៥០០នាក់​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចេញ​អំពី​ទី​ស្ងប់ស្ងាត់​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​បបួល​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មក​ ​យើង​នឹង​ចូល​ទៅ​ឯ​ត្រពាំង​ឈ្មោះ​ ​ទេវ​ក​ដៈ​ ​(​ត្រពាំង​ទឹកដែល​ភ្លៀង​ច្រោះ​)​ ​ដើម្បី​មើល​គុហា​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ថេរ​វាចា​របស់​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅ​ឯ​ត្រពាំង​ទេវ​ក​ដៈ​ ​ជាមួយនឹង​ពួក​ភិក្ខុ​ច្រើន​រូប​។​ ​ចួនជា​ពេលនោះ​ ​សន្ទ​ក​បរិ​ព្វា​ជ​ក​ ​អង្គុយ​ជាមួយ​នឹង​បរិ​ព្វា​ជ​ក​បរិស័ទ​ជាច្រើន​ ​ដែល​កំពុង​និយាយ​តិរច្ឆានកថា​ ​ច្រើនបែប​ច្រើន​ស្ថាន​ ​ដោយ​សំឡេង​ហ៊ោ​ ​សំឡេង​ខ្លាំង​ ​ទ្រហឹងអឺងកង​ ​គឺ​និយាយ​អំពី​ស្តេច​ ​និយាយ​អំពី​ចោរ​ ​និយាយ​អំពី​មហាមាត្យ​ ​និយាយ​អំពី​សេនាទាហាន​ ​និយាយ​អំពី​ភ័យ​
​(​១​)​ ​គុហា​នេះ​ ​មាន​ដើម​លៀប​ ​ដុះ​នៅ​ក្បែរ​មាត់ទ្វារ​ ​បាន​ជា​ឲ្យ​ឈ្មោះថា​ ​បិ​លក្ខ​គុហា​។​ ​អដ្ឋកថា​។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636830170607465760
ទៅកាន់ទំព័រ៖