ព្រះត្រៃបិដក ភាគ ២៤

(​និង​សត្វ​សាហាវ​ជាដើម​)​ ​និយាយ​អំពី​ចម្បាំង​ ​និយាយ​អំពី​បាយ​ ​និយាយ​អំពី​ទឹក​ ​និយាយ​អំពី​ទីដេក​ ​និយាយ​អំពី​ផ្កាកម្រង​ ​និយាយ​អំពី​គ្រឿងក្រអូប​ ​និយាយ​អំពី​ញាតិ​ ​និយាយ​អំពី​យាន​ ​និយាយ​អំពី​ស្រុក​ ​និយាយ​អំពី​និគម​ ​និយាយ​អំពី​ក្រុង​ ​និយាយ​អំពី​ជនបទ​ ​និយាយ​អំពី​ស្ត្រី​ ​និយាយ​អំពី​មនុស្ស​ក្លៀវក្លា​ ​និយាយ​អំពី​ច្រករហក​ ​និយាយ​អំពី​ទី​កំពង់ទឹក​ ​និយាយ​អំពី​កុម្ភ​ទាសី​ ​និយាយ​អំពី​ញាតិ​ដែល​ស្លាប់​ទៅកាន់បរលោក​ ​និយាយ​អំពី​រឿង​ផ្សេង​ៗ​ ​ដែល​ឥតប្រយោជន៍​ ​និយាយ​អំពី​លោក​ ​(​លទ្ធិ​កុហក​ក្នុង​លោក​)​ ​និយាយ​អំពី​សមុទ្រ​ ​និយាយ​អំ​ពី​ភវៈ​ ​និង​អ​ភវៈ​(​១​)​ ​ដែល​ជាហេតុ​ឥតប្រយោជន៍​ ​ដូ​ច្នេះ​ខ្លះ​ៗ​។​ ​សន្ទ​ក​បរិ​ព្វា​ជ​ក​ ​ក៏បាន​ឃើញ​ព្រះ​អានន្ទ​មាន​អាយុ​ ​កំពុង​និមន្ត​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​បញ្ឈប់​បរិស័ទ​របស់​ខ្លួន​ថា​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ចូរ​និ​យា​យតិ​ចៗ​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​កុំមាត់​ឡើយ​ ​(​ដ្បិត​)​ ​សមណៈ​ឈ្មោះ​អានន្ទ​នេះ​ ​ជា​សាវ័ក​របស់​ព្រះសមណគោតម​មក​ឥឡូវនេះ​ ​ក៏​ពួក​សាវ័ក​ណា​ ​របស់​ព្រះសមណគោតម​ ​ដែល​អាស្រ័យ​នៅក្នុង​ក្រុង​កោ​សម្ពី​ ​
​(​១​)​ ​ភវៈ​ ​គឺ​សស្ស​ត​ទិដ្ឋិ​ ​អ​ភវៈ​ ​គឺ​ឧច្ឆេទ​ទិដ្ឋិ​ ​មួយ​យ៉ាង​ទៀត​ ​ភវៈ​ ​គឺ​សេចក្តី​ចំរើន​ ​អ​ភវៈ​ ​គឺ​សេចក្តី​សាបសូន្យ​ ​ឬ​ភវៈ​ ​គឺ​សេចក្តី​សុខ​ក្នុង​កាម​ ​អ​ភវៈ​ ​គឺ​សេចក្តី​ព្យាយាម​ ​ធ្វើខ្លួន​ឲ្យ​លំបាក​ ​ឥតប្រយោជន៍​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636830170935164503
ទៅកាន់ទំព័រ៖