ព្រះត្រៃបិដក ភាគ ២៤

បណ្តាសា​វ័ក​ទាំងនោះ​ ​អានន្ទ​នេះឯង​ ​លោក​ជា​សមណៈ​មួយ​អង្គ​ដែរ​ ​ឯ​ពួក​លោក​មាន​អាយុ​ទាំងនោះ​ ​ចូលចិត្ត​តែ​សំ​ឡេង​តិច​ៗ​ ​និយាយ​សរសើរ​តែ​សំ​ឡេង​តិច​ៗ​ ​ដែល​ព្រះសម្ពុទ្ធ​ព្រះអង្គ​មាន​សំឡេង​តិច​ ​បាន​ទូន្មាន​ហើយ​ ​ធ្វើ​ដូចម្តេច​ ​ឲ្យ​ព្រះ​អានន្ទ​ជ្រាប​ច្បាស់​ថា​ ​បរិស័ទ​មាន​សំឡេង​តិច​ ​ហើយ​សំគាល់​ថា​គួរ​និមន្ត​ចូល​មក​។​ ​គ្រានោះ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ក៏​នាំគ្នា​ស្ងៀម​។​ ​ពេលនោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​និមន្ត​ចូល​ទៅត្រង់​កន្លែង​ដែល​សន្ទ​ក​បរិ​ព្វា​ជ​ក​នៅ​។​ ​គ្រានោះ​ ​សន្ទ​ក​បរិ​ព្វា​ជ​ក​ ​និយាយ​ពាក្យ​នេះ​ ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចូរ​និមន្ត​មក​ចុះ​ ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​និមន្ត​មក​ស្រួល​ហើយ​ ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ខានធ្វើ​ដំណើរ​ដើម្បី​មក​ក្នុង​ទីនេះ​យូរណាស់​ហើយ​ ​សូម​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​និមន្ត​គង់​ចុះ​ ​នេះ​អាសនៈ​ ​ដែល​យើង​ក្រាល​ទុក​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែល​ពួ​ក​បរិ​ព្វា​ជ​ក​ក្រាល​ទុក​។​ ​ចំ​ណែ​ក​សន្ទ​ក​បរិ​ព្វា​ជ​ក​ ​កាន់​យក​អាសនៈ​ទាប​មួយ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636830171165137657
ទៅកាន់ទំព័រ៖