ព្រះត្រៃបិដក ភាគ ២៤

 [​៥៥​]​ ​លុះ​សន្ទ​ក​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​សួរ​ដូច្នេះ​ថា​ ​ម្នាល​សន្ទ​កៈ​ ​ចុះ​អម្បាញ់មិញ​ ​ពួក​អ្នក​អង្គុយ​ប្រជុំ​គ្នា​ ​និយាយ​អំពី​រឿងរ៉ាវ​ដូចម្តេច​ ​ចុះ​ពាក្យជា​ចន្លោះ​ ​(​អំពី​គុណធម៌​)​ ​ដូចម្តេច​ ​ដែល​ពួក​អ្នក​និយាយ​មិនទាន់​ចប់​។​ ​សន្ទ​ក​បរិ​ព្វា​ជ​ក​តប​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ពាក្យ​ដែល​ពួក​យើង​អង្គុយ​ប្រជុំ​គ្នា​និយាយ​ក្នុង​កាល​អម្បាញ់មិញ​ ​ចូរ​លើកទុក​សិន​ចុះ​ ​ព្រោះ​ពាក្យ​នុ៎ះ​ ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​មិនបានជា​សល់​ក្រ​ទេ​ ​ចាំ​ស្តាប់​ក្នុង​កាល​ខាងក្រោយ​ក៏បាន​ ​សូមឲ្យ​តែ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​សំ​ដែង​ធម្មី​កថា​ ​ក្នុង​លទ្ធិ​អាចារ្យ​របស់​ខ្លួន​ឲ្យ​ទាន​។​ ​ព្រះ​អានន្ទ​តប​ថា​ ​ម្នាល​សន្ទ​កៈ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ចាំ​ស្តាប់​ចុះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​អាត្មា​នឹង​សំដែង​។​ ​សន្ទ​ក​បរិ​ព្វា​ជ​ក​ ​ទទួល​តប​ថេរ​វាចា​ ​របស់​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ព្រះករុណា​លោក​ដ៏​ចំរើន​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នុ៎ះ​ថា​ ​ម្នាល​សន្ទ​កៈ​ ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​អព្រហ្មចរិយ​វា​សៈ​ ​គឺ​ការ​មិន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636830171411501748
ទៅកាន់ទំព័រ៖