ព្រះត្រៃបិដក ភាគ ២៤
៤ប្រការនេះផង បានសំដែងអនស្សាសិកព្រហ្មចរិយៈ គឺព្រហ្មចរិយធម៌មិនមានទំនងស្រួល៤ប្រការផង ដែលជាធម៌ នាំឲ្យវិញ្ញូបុរស លែងប្រព្រឹត្តព្រហ្មចរិយធម៌ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសលធម៌ ដែលខ្លួនគប្បីដឹងឡើយ។ សន្ទកបរិព្វាជក សួរថា បពិត្រព្រះអានន្ទ ចុះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងអព្រហ្មចរិយវាសៈ ៤ប្រការ ដែលជាធម៌ នាំឲ្យវិញ្ញូបុរស លែងប្រព្រឹត្តព្រហ្មចរិយធម៌ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសលដែលខ្លួនគប្បីដឹងនោះ តើដូចម្តេចខ្លះ។
[៥៦] ព្រះអានន្ទឆ្លើយតបថា ម្នាលសន្ទកៈ ក្នុងលោកនេះ មានគ្រូខ្លះ តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខ មិនមាន ការប្រតិបត្តិខុស ឬត្រូវ ចំពោះមាតា ក៏មិនមានផល (នៃបុណ្យបាប) ការប្រតិបត្តិខុស ឬត្រូវ ចំពោះបិតា មិនមានផល (នៃបុណ្យបាប) សត្វជាឱបបាតិកៈកំណើត មិនមាន ពួកសមណៈ និង
ID: 636830171678447017
ទៅកាន់ទំព័រ៖