ព្រះត្រៃបិដក ភាគ ២៤
សែងយកបុរសស្លាប់ (នោះ) ទៅ ស្នាមជើង គឺគុណ និងទោស ក៏ប្រាកដនៅកំណត់ត្រឹមទីឈាបនកិច្ចប៉ុណ្ណោះ សល់នៅតែឆ្អឹង ដែលមានសម្បុរ (ប្រផែះ) ដូចជាស្លាបនៃសត្វព្រាប ឯគ្រឿងសក្ការបូជា មានផែះជាទីបំផុត ទាននេះ ពួកមនុស្សពាលកំឡៅ បញ្ញត្តទុកមកទេ ជនទាំងឡាយណា ពោលពាក្យថា អំពើមានទានជាដើម មានផល ពាក្យរបស់ជនទាំងនោះ ជាពាក្យកុហកទទេ ជនពាលក្តី ជនជាបណ្ឌិតក្តី លុះបែកធ្លាយរាងកាយ ស្លាប់ទៅហើយ រមែងដាច់សូន្យ វិនាសបាត់បង់ មិនកើតវិញទៀតឡើយ។ ថាបើពាក្យ របស់គ្រូដ៏ចំរើននេះ ជាពាក្យពិតមែន សមណកម្ម ដែលអាត្មាអញ បានធ្វើហើយក្នុងសម័យនុ៎ះ ក៏ទុកដូចជាអាត្មាអញមិនបានធ្វើ ព្រហ្មចរិយធម៌ ដែលអាត្មាអញ បានប្រព្រឹត្តហើយ ក្នុងសម័យនុ៎ះ ក៏ទុកដូចជាអាត្មាអញ មិនបានប្រព្រឹត្ត ឯយើងទាំងពីរនាក់ ជាមនុស្សស្មើៗគ្នា ដល់នូវភាពស្មើគ្នា ក្នុងសមណធម៌នោះ ប៉ុន្តែអាត្មាអញ គ្រាន់តែមិននិយាយថា យើងទាំងពីរនាក់ លុះបែកធ្លាយរាងកាយ ស្លាប់ទៅហើយ នឹងដាច់សូន្យវិនាស មិនកើតវិញឡើយ។ ក៏គ្រូដ៏ចំរើននេះ ប្រព្រឹត្តអាក្រាត កោរត្រងោល ព្យាយាមអង្គុយច្រហោង
ID: 636830172517875029
ទៅកាន់ទំព័រ៖