ព្រះត្រៃបិដក ភាគ ២៤
សុត្តន្តបិដក មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក បញ្ចមភាគ
បរិព្វាជកវគ្គ
ចូឡវច្ឆគោត្តសូត្រ ទី១
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ សម័យនោះ វច្ឆគោត្តបរិព្វាជក អាស្រ័យនៅក្នុងអារាម របស់បរិព្វាជក ដែលមានដើមស្វាយសមួយដើម។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត។ លំដាប់នោះ ព្រះមានព្រះភាគ បានទ្រង់ព្រះតម្រិះ យ៉ាងនេះថា ការត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងវេសាលី នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែតថាគត ឆៀងចូលទៅរកបរិព្វាជក ឈ្មោះ វច្ឆគោត្ត ឯអារាមរបស់បរិព្វាជក ដែលមានដើមស្វាយសមួយដើមសិន។ លុះព្រះមានព្រះភាគ ស្តេចចូលទៅរក វច្ឆគោត្តបរិព្វាជក ឯអារាមរបស់បរិព្វាជក ដែលមានដើមស្វាយសមួយដើមហើយ។ វច្ឆគោត្តបរិព្វាជក បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ បានក្រាប
ID: 636830144960728851
ទៅកាន់ទំព័រ៖