ព្រះត្រៃបិដក ភាគ ២៤

កម្លាំង​ក៏​មិន​មាន​ ​ព្យាយាម​ក៏​មិន​មាន​ ​កម្លាំង​នៃ​បុរស​ក៏​មិន​មាន​ ​ការ​ប្រឹងប្រែង​នៃ​បុរស​ក៏​មិន​មាន​ ​សត្វ​ទាំងអស់​ ​(​មាន​សត្វ​ឱដ្ឋ​គោ​លាជា​ដើម​)​ ​បាណៈ​(​១​)​ ​ទាំងអស់​ ​ភូត​ទាំងអស់​ ​(​មាន​សត្វ​កើត​ក្នុង​ស្រោម​ស៊ុត​ជាដើម​)​ ​ជីវៈ​ ​គឺ​ធញ្ញជាតិ​ទាំងអស់​ ​ឥតមាន​អំណាច​ ​ឥតមាន​កម្លាំង​ ​ឥតមាន​ព្យាយាម​ ​(​ក្នុង​ការ​ធ្វើឲ្យ​សៅហ្មង​ ​ឬ​បរិសុទ្ធ​)​ទេ​ ​មាន​សេចក្តី​ប្រែប្រួល​ដោយ​និ​យតិ​ ​និង​សង្គតិ​ ​និង​សភាវៈ​(​២​)​ ​តាំងនៅ​ក្នុង​អភិ​ជាតិ​ទាំង៦​ ​ហើយ​រមែង​រង​សុខ​ ​និង​ទុក្ខ​។​
 [​៦១​]​ ​ម្នាល​សន្ទ​កៈ​ ​វិញ្ញូ​បុរស​ ​តែង​ពិចារណា​ក្នុង​ដំណើរ​នោះ​ ​ដូច្នេះ​ថា​ ​គ្រូ​ដ៏​ចំរើន​នេះឯង​ ​តែង​និយាយ​យ៉ាងនេះ​ ​យល់ឃើញ​យ៉ាងនេះ​ថា​ ​ហេតុបច្ច័យ​នាំឲ្យ​សត្វ​ទាំងឡាយ​សៅហ្មង​ ​មិន​មាន​ឡើយ​ ​សត្វ​ទាំងឡាយ​ ​រមែង​សៅហ្មង​ ​ដោយ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ ​ហេតុបច្ច័យ​ ​នាំឲ្យ​សត្វ​ទាំងឡាយ​ ​បរិសុទ្ធ​ ​មិន​មាន​ឡើយ​ ​សត្វ​ទាំងឡាយ​ ​រមែង​បរិសុទ្ធ​ដោយ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ ​កម្លាំង​ក៏​មិន​មាន​ ​ព្យាយាម​ ​ក៏​មិន​មាន​ ​កម្លាំង​នៃ​បុរស​ក៏​មិន​មាន​ ​សេចក្តី​ប្រឹងប្រែង​នៃ​បុរស​ក៏​មិន​មាន​ ​សត្វ​ទាំងអស់​ ​(​មាន​ឱដ្ឋ​គោ​លាជា​ដើម​)​ ​បាណៈ​ទាំងអស់​ ​ភូត​ទាំងអស់​ ​(​មាន​សត្វ​កើត​ក្នុង​ស្រោម​ស៊ុត​ជាដើម​)​ ​ជីវៈ​ ​គឺ​ធញ្ញជាតិ​ទាំងអស់​ ​
​(​១​)​-​(​២​)​ ​ចូរ​មើល​ត្រង់​សាមញ្ញ​ផល​សូត្រ​ ​ក្នុង​សៀវភៅ​ទី១៤​ ​ទំព័រ១៣១​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636830174288866324
ទៅកាន់ទំព័រ៖