ព្រះត្រៃបិដក ភាគ ២៤

ពួ​ក​បរិ​ព្វា​ជ​ក​ទាំង១៤៩​ ​លំនៅ​នៃ​នាគ​ទាំង១៤៩​ ​ឥន្ទ្រិយ​ទាំង១២០​ ​នរក​ទាំង១៣០​ ​ធាតុ​ដែល​ប្រកបដោយ​ធូលី​ ​(​មាន​ខ្នងដៃ​ ​ខ្នងជើង​ជាដើម​)​ ​ទាំង៣៦​ ​ពួក​គភ៌​នៃ​សត្វ​ដែល​មាន​សញ្ញា​(​១​)​ទាំង៧​ ​ពួក​គភ៌​នៃ​ ​(​ធញ្ញជាតិ​)​ ​ដែល​គ្មាន​សញ្ញា​ទាំង៧​ ​ពួក​គភ៌​នៃជា​តិ​ ​ដែល​ដុះ​អំពី​ថ្នាំង​ ​(​មាន​អំពៅ​ជាដើម​)​ ​ទាំង៧​ ​ពួក​ទេវតា​ទាំង៧​ ​ពួក​មនុស្ស​ទាំង៧​ ​ពួក​បិសាច​ទាំង៧​ ​ស្រះ​ទាំង៧​ ​រអាងភ្នំ​ទាំង៧​ ​ថ្ម​ទាំង៧​ ​ជ្រោះ​ធំ​ទាំង៧​ ​ជ្រោះ​តូច​ទាំង៧០០​ ​សុបិន​ធំ​ទាំង៧​ ​សុបិន​តូច​ទាំង៧០០​ ​ជនពាល​ក្តី​ ​ជន​ជា​បណ្ឌិត​ក្តី​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​(​ក្នុង​វដ្តសង្សារ​)​ ​អស់​ចំនួន៨លាន​ចូឡ​មហា​កប្ប​ ​ហើយនឹង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​។​ ​បុគ្គល​កំណត់ទុក​ថា​ ​អាត្មាអញ​ ​នឹង​ញុំាង​កម្ម​ ​ដែល​មិនទាន់​ចាស់​ ​ឲ្យ​ចាស់​ផង​ ​អាត្មាអញ​ ​បាន​ពាល់​ត្រូវ​រឿយ​ៗ​ ​នូវ​កម្ម​ ​ដែល​ចាស់​ស្រាប់ហើយ​ ​ៗ​ធ្វើឲ្យ​អស់​ទៅ​ផង​ ​ដោយ​សីល​នេះ​ក្តី​ ​ដោយ​វត្ត​នេះ​ក្តី​ ​ដោយ​តបៈ​នេះ​ក្តី​ ​ដោយ​ព្រហ្មចរិយៈ​នេះ​ក្តី​ ​ក្នុង​កប្ប​ទាំងឡាយ​នោះ​ ​មិន​មាន​ទេ​ ​សេចក្តី​សុខទុក្ខ​ ​ដែល​ធ្វើឲ្យ​មាន​ទីបំផុត​ដូច​គេ​វាល់​របស់​ ​(​ឲ្យអស់​ទៅ​)​ ​ដោយ​ទោ​ណៈ​ ​មិន​មាន​ក្នុង​សង្សារវដ្ត​ ​ដោយ​ប្រការ​យ៉ាងនេះ​ឡើយ​ ​សេចក្តី​សាបសូន្យ​ ​(​នៃ​សង្សារ​របស់​ជន​ជា​បណ្ឌិត​)​ ​និង​សេចក្តី​ចំរើន​ ​(​នៃ​សង្សារ​របស់​ជនពាល​)​ ​មិន​មាន​ទេ​ ​
​(​១​)​ ​ចូរ​មើល​ត្រង់​សាមញ្ញ​ផល​សូត្រ​ ​ក្នុង​សៀវភៅ​ទី១៤​ ​ទំព័រ១៣២​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636830175763160649
ទៅកាន់ទំព័រ៖