ព្រះត្រៃបិដក ភាគ ២៤

 [​៧០​]​ ​ព្រះ​អានន្ទ​មាន​ថេរ​វាចា​ថា​ ​ម្នាល​សន្ទ​កៈ​ ​ព្រះ​តថាគត​កើតឡើង​ក្នុង​លោក​នេះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សឹកសត្រូវ​ ​ពោល​គឺ​កិលេស​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ព្រះអង្គ​មានដំណើរ​ល្អ​ ​យាង​ទៅកាន់​សុន្ទរ​ស្ថាន​ ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ ​ជា​អ្នក​ទូន្មាន​ ​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ ​ជា​សាស្តាចារ្យ​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​ចតុរារិយសច្ច​ ​ហើយ​ញុំាង​អ្នកដទៃ​ ​ឲ្យ​ត្រាស់​ដឹងផង​ ​ព្រះអង្គ​ ​មានដំណើរ​ទៅកាន់​ត្រៃភព​ខ្ជាក់​ចោល​ហើយ​។​បេ​។​ ​ព្រះអង្គ​បាន​លះបង់​នីវរណធម៌​ ​ទាំង៥នេះ​ ​ដែល​ជា​គ្រឿង​សៅហ្មង​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យ​មាន​កំឡាំង​ខ្សោយ​ ​ព្រះអង្គ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ហើយ​ ​ចូល​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​វិវេក​។​ ​ម្នាល​សន្ទ​កៈ​ ​ចំណែកខាង​សាវ័ក​ ​រមែង​ត្រាស់​ដឹង​ ​នូវ​គុណវិសេស​ ​ដ៏​លើសលុប​ ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សំណាក់​គ្រូ​ណា​ ​វិញ្ញូ​បុរស​ ​គប្បី​ប្រព្រឹត្ត​ព្រហ្មចរិយៈ​បាន​ ​ដោយ​ស៊ប់ចិត្ត​ ​ក្នុង​សំណាក់​គ្រូ​នោះ​ ​កាលបើ​ប្រព្រឹត្ត​ហើយ​ ​ក៏​ត្រេកអរ​នឹង​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636830179486043586
ទៅកាន់ទំព័រ៖