ព្រះត្រៃបិដក ភាគ ២៤

 [​៧១​]​ ​ភិក្ខុ​នោះ​ ​កាលបើ​ចិ​ត្ត​តំ​កល់​មាំ​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ភ្លន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​រមែង​បង្អោន​ចិត្ត​ទៅ​រក​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ ​គឺ​ប្រាជ្ញា​រលឹក​ឃើញ​នូវ​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​ភព​មុន​។​ ​ភិក្ខុ​នោះ​ ​រមែង​រលឹក​នូវ​ខន្ធ​ ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​បាន​ច្រើន​ជាតិ​ ​គឺ​រលឹក​ឃើញ​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​។​បេ​។​ ​រលឹក​ឃើញ​នូវ​ជាតិ​ ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​សន្ទ​កៈ​ ​សាវ័ក​ ​រមែង​ត្រាស់​ដឹង​នូវ​គុណវិសេស​ ​ដ៏​លើសលុប​ ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សំណាក់​គ្រូ​ណា​ ​វិញ្ញូ​បុរស​ ​គប្បី​ប្រព្រឹត្ត​ព្រហ្មចរិយៈ​បាន​ ​ដោយ​ស៊ប់ចិត្ត​ ​ក្នុង​សំណាក់​គ្រូ​នោះ​ ​កាលបើ​ប្រព្រឹត្ត​ហើយ​ ​ក៏​ត្រេកអរ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​។​ ​ភិក្ខុ​នោះ​ ​កាលបើ​ចិ​ត្ត​តំ​កល់​មាំ​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ភ្លន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​ដល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​រមែង​បង្អោន​ចិត្ត​ទៅ​រក​ចុតូ​ប​បាត​ញ្ញាណ​ ​គឺ​ប្រាជ្ញា​ជា​គ្រឿង​ដឹង​នូវ​ចុតិ​ ​និង​បដិសន្ធិ​នៃ​ពួក​សត្វ​ ​(​ទិព្វចក្ខុ​ញ្ញាណ​)​។​ ​ភិក្ខុ​នោះ
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636830179973231451
ទៅកាន់ទំព័រ៖