ព្រះត្រៃបិដក ភាគ ២៤
កូននៃស្រីស្លាប់កូន
(១)នេះ តែងលើកតំកើងខ្លួនឯងផង បន្តុះបង្អាប់អ្នកដទៃផង ទាំងបញ្ញត្តបុគ្គលអ្នកស្រោចស្រង់សត្វ ថាមានតែ៣នាក់គត់ គឺគ្រូឈ្មោះនន្ទវច្ឆៈ១ កិសសង្កិច្ចៈ១ មក្ខលិគោសាល១។ លំដាប់នោះ សន្ទកបរិព្វាជក ហៅបរិស័ទរបស់ខ្លួនមក ហើយប្រាប់ថា អ្នកដ៏ចំរើនទាំងឡាយ ចូរប្រព្រឹត្តចុះ (ព្រោះថា) ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះសមណគោតម (រមែងមានប្រាកដ) ឯយើង មិនងាយនឹងលះបង់លាភៈ សក្ការៈ និងសេចក្តីសរសើរ ក្នុងកាលឥឡូវនេះបានទេ។ សន្ទកបរិព្វាជក ក៏បញ្ជូនបរិស័ទរបស់ខ្លួននេះ ទៅក្នុងព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដោយប្រការដូច្នេះឯង។
ចប់ សន្ទកសូត្រ ទី៦។
(១) សន្ទកបរិព្វាជក លុះបានស្តាប់ធម៌របស់ព្រះអានន្ទហើយ ក៏សំគាល់ថា ពួកអាជីវកទាំងអស់ សុទ្ធតែជាមនុស្សស្លាប់ (ព្រោះជាអ្នកស្លាប់គំនិត ឬស្លាប់ប្រយោជន៍ដែលត្រូវបាន) ឯម្តាយរបស់ពួកអាជីវកទាំងនោះ ឈ្មោះថា ជាស្រីស្លាប់កូន គឺថា កូនរបស់ស្រីនោះ កើតមកឥតប្រយោជន៍។ អដ្ឋកថា។
ID: 636830181650497385
ទៅកាន់ទំព័រ៖