ព្រះត្រៃបិដក ភាគ ២៤

ព្រោះថា​ ​ពួក​យើង​បាន​បួស​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះមានព្រះភាគ​សំដែង​ហើយ​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ ​ហើយ​មិន​អាច​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ឲ្យ​បរិសុទ្ធ​ ​បរិបូណ៌​ ​ដរាបដល់​អស់ជីវិត​បាន​។​ ​ពួក​សាវ័ក​ទាំងនោះ​ ​គង់​ទៅជា​អ្នកថែរក្សា​វត្ត​ ​ឬ​ជា​ឧបាសក​ប្រព្រឹត្ត​សមាទាន​ក្នុង​សិក្ខាបទ៥​។​ ​ព្រះសមណគោតម​ ​ពួក​សាវ័ក​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​ទាំង​ពួក​សាវ័ក​ ​ធ្វើសក្ការៈ​ ​គោរព​ ​ហើយ​នៅ​អាស្រ័យ​នឹង​ព្រះសមណគោតម​ថែមទៀត​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​ចុះ​អ្នក​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​តថាគត​ ​ប៉ុន្មាន​យ៉ាង​ ​ដែល​ជា​ធម៌​នាំឲ្យ​ពួក​សាវ័ក​របស់​តថាគត​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​(​តថាគត​)​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ ​ហើយ​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​។​
 [​៨០​]​ ​សកុលុ​ទាយិ​បរិ​ព្វា​ជ​ក​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ពិចារណា​ឃើញ​ធម៌​ ​ក្នុង​ព្រះមានព្រះភាគ​មាន៥ប្រការ​ ​ដែល​ជា​ធម៌​នាំឲ្យ​ពួក​សាវ័ក​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​នូវ​ព្រះមានព្រះភាគ​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នៅ​អាស្រ័យ​ ​(​នឹង​ព្រះមានព្រះភាគ​)​ ​ធម៌៥ប្រការ​ ​តើ​ដូចម្តេច​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636830185132956571
ទៅកាន់ទំព័រ៖