ព្រះត្រៃបិដក ភាគ ២៤

 [​៨៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​បើ​ពួក​សាវ័ក​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​តថាគត​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​ ​ដោយ​គិតថា​ ​ព្រះសមណគោតម​ ​ព្រះអង្គ​មាន​អាហារ​តិច​ផង​ ​សរសើរ​បែបភាព​របស់​បុគ្គល​អ្នកមាន​អាហារ​តិច​ផង​ ​សម​តាម​ពាក្យ​អ្នក​ថា​មែន​ ​ម្នាល​ឧទាយិ​ ​ពួក​សាវ័ក​របស់​តថាគត​ ​មាន​អាហារ​ត្រឹម១កូន​ផ្តិល​ខ្លះ​ ​មាន​អាហារ​កន្លះ​កូន​ផ្តិល​ខ្លះ​ ​មាន​អាហារ១សម្បក​ផ្លែ​ព្នៅ​ខ្លះ​ ​មាន​អាហារ​កន្លះ​សម្បក​ផ្លែ​ព្នៅ​ខ្លះ​ ​ក៏មានដែរ​ ​ម្នាល​ឧទាយិ​ ​ចំណែក​តថាគត​វិញ​ ​ចួនណា​ ​បរិភោគ​អាហារ​ពេញ​ ​ស្មើដោយ​បាត្រ​នេះ​ក៏​មាន​ ​បរិភោគ​អាហារ​ច្រើនជាង​នោះ​ទៅ​ក៏​មាន​។​ ​ម្នាល​ឧទាយិ​ ​បើ​ពួក​សាវ័ក​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​តថាគត​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​ ​ដោយ​គិតថា​ ​ព្រះសមណគោតម​ ​ព្រះអង្គ​មាន​អាហារ​តិច​ផង​ ​សរសើរ​បែបភាព​របស់​បុគ្គល​អ្នកមាន​អាហារ​តិច​ផង​ ​សម​តាម​ពាក្យ​អ្នក​ថា​មែន​ ​ម្នាល​ឧទាយិ​ ​ពួក​សាវ័ក​ណា​របស់​តថាគត​ ​ដែល​មាន​អាហារ​ត្រឹម១កូន​ផ្តិល​ខ្លះ​ ​មាន​អាហារ​កន្លះ​កូន​ផ្តិល​ខ្លះ​ ​មាន​អាហារ១សម្បក​ផ្លែ​ព្នៅ​ខ្លះ​ ​មាន​អាហារ​កន្លះ​សម្បក​ផ្លែ​ព្នៅ​ខ្លះ
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636830186454482157
ទៅកាន់ទំព័រ៖