ព្រះត្រៃបិដក ភាគ ២៤
ទ្រទ្រង់ចីវរសៅហ្មង ពួកគេរើសនូវកំណាត់សំពត់ អំពីព្រៃស្មសានខ្លះ អំពីគំនរសម្រាមខ្លះ អំពីរានផ្សារខ្លះ មកធ្វើជាសង្ឃាដិប្រើប្រាស់ ពួកសាវ័កទាំងនោះ សមជាមិនធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត ដោយធម៌នេះទេ លុះមិនធ្វើសក្ការៈ គោរពហើយ នឹងមិននៅអាស្រ័យ (នឹងតថាគត)ឡើយ។
[៨៧] ម្នាលឧទាយិ បើពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណគោតម ទ្រង់សន្តោស ដោយចង្ហាន់បិណ្ឌបាត តាមមានតាមបានផង ទ្រង់សរសើរសេចក្តីសន្តោស ដោយចង្ហាន់បិណ្ឌបាត តាមមានតាមបានផង សមតាមពាក្យអ្នកថាមែន ម្នាលឧទាយិ ពួកសាវ័ករបស់តថាគត ប្រព្រឹត្តតែបិណ្ឌបាត ត្រាច់ទៅតាមលំដាប់ច្រក ត្រេកអរហើយក្នុងវត្ត គឺការឈរតាមទ្វារផ្ទះត្រកូលខ្ពស់និងទាប ក៏មានដែរ សាវ័កទាំងនោះ រមែងចូលទៅកាន់ចន្លោះនៃផ្ទះ បើទុកជាគេនិមន្ត ដោយអាសនៈ ក៏មិនត្រេកអរ ម្នាលឧទាយិ ចំណែកតថាគតវិញ ចួនណាឆាន់បាយស្រូវសាលីទាំងឡាយ ប្រាសចាកពណ៌ខ្មៅ មានសម្លច្រើនមុខ មាន
ID: 636830186995843122
ទៅកាន់ទំព័រ៖