ព្រះត្រៃបិដក ភាគ ២៤

សរីរៈ​ដទៃ​ ​ដូច្នេះ​ឯង​។​បេ​។​ ​ម្នាល​វ​ច្ឆៈ​ ​សេចក្តី​ឃើញថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​កើត​ទៀត​ ​ដូច្នេះ​ឯង​។​បេ​។​ ​ម្នាល​វ​ច្ឆៈ​ ​សេចក្តី​ឃើញថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​ ​មិនកើត​ទៀត​ ​ដូច្នេះ​ឯង​។​បេ​។​ ​ម្នាល​វ​ច្ឆៈ​ ​សេចក្តី​ឃើញថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ដូច្នេះ​ឯង​។​បេ​។​ ​ម្នាល​វ​ច្ឆៈ​ ​សេចក្តី​ឃើញថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ដូច្នេះ​ឯង​ ​ជា​សេចក្តី​ឃើញ​យ៉ាង​ព្រៃស្បាត​ ​ជា​សេចក្តី​ឃើញ​យ៉ាង​ឆ្ងាយ​ដាច់ស្រយាល​ ​ជា​សេចក្តី​ឃើញ​យ៉ាង​ចម្រូងចម្រាស​ ​ជា​សេចក្តី​ឃើញ​យ៉ាង​ឃ្លេងឃ្លោង​ ​ជា​សេចក្តី​ឃើញ​ ​ដែល​ប្រកប​សត្វ​ទុក​ ​ប្រកបដោយ​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​មិន​ដើម្បី​ប្រាសចាក​តម្រេក​ ​មិន​ដើម្បី​សេចក្តី​រំលត់​ ​មិន​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​មិន​ដើម្បី​សេចក្តី​ដឹង​ច្បាស់​ ​មិន​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​មិន​ដើម្បី​ព្រះនិព្វាន​។​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ឃើញច្បាស់​ ​នូវ​ទោស​ ​ដូច្នេះ​ឯង​ ​ទើបបាន​ជា​មិន​ប្រកាន់​ ​នូវ​ទិដ្ឋិ​ទាំងនេះ​ ​ដោយ​ប្រការ​ទាំងពួង​ ​យ៉ាងនេះ​។​ ​ចុះ​សេចក្តី​ឃើញ​បន្តិចបន្តួច​ ​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​ខ្លះ​ដែរ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​សេចក្តី​ឃើញ​ដូច្នេះ​ឯង​ ​តថាគត​ ​បាន​នាំចេញ​ហើយ​ ​ម្នាល​វ​ច្ឆៈ​ ​ព្រោះ​សេចក្តី​ឃើញ​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636830148785457612
ទៅកាន់ទំព័រ៖