ព្រះត្រៃបិដក ភាគ ២៤
            
        
        
            
            
                
                នៅ សាវ័កទាំងនោះ ប្រជុំគ្នាក្នុងកណ្តាលសង្ឃ ដើម្បីសំដែងបាតិមោក្ខរាល់ៗកន្លះខែ សាវ័កទាំងនោះ សមជាមិនធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត ដោយធម៌នេះទេ លុះមិនធ្វើសក្ការៈ គោរពហើយ នឹងមិននៅអាស្រ័យ (នឹងតថាគត)ឡើយ។ ម្នាលឧទាយិ ពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត) មិនមែនដោយសារធម៌ ទាំង៥ប្រការនេះ ដូចពាក្យអ្នកថានោះទេ។
 [៩០] ម្នាលឧទាយិ ធម៌៥ដោយឡែកទៀត ដែលជាធម៌នាំឲ្យពួកសាវ័ក របស់តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត) ធម៌ទាំង៥ តើដូចម្តេចខ្លះ ម្នាលឧទាយិ ពួកសាវ័ករបស់តថាគត ក្នុងសាសនានេះ សរសើរចំពោះអធិសីលថា ព្រះសមណគោតម ព្រះអង្គមានសីល 
            
            
         
        
            
                ID: 636830188332749588 
                
            
            
                ទៅកាន់ទំព័រ៖