ព្រះត្រៃបិដក ភាគ ២៤
[៩៣] ម្នាលឧទាយិ មួយទៀត ពួកសាវ័ករបស់តថាគត មានទុក្ខបៀតបៀនហើយ មានទុក្ខ គ្របសង្កត់ហើយ ព្រោះសេចក្តីទុក្ខណា ពួកសាវ័កទាំងនោះ ចូលមករកតថាគត ហើយសួរនូវទុក្ខអរិយសច្ច លុះសួរហើយ តថាគត ក៏ដោះស្រាយនូវទុក្ខអរិយសច្ច ដល់ពួកសាវ័កទាំងនោះ តថាគតធ្វើចិត្តរបស់សាវ័កទាំងនោះ ឲ្យត្រេកអរ ដោយការដោះស្រាយនូវប្រស្នាបាន ពួកសាវ័កទាំងនោះ ចូលមករកតថាគត សួរនូវទុក្ខសមុទ័យ... ទុក្ខនិរោធ... សួរនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច លុះសួរហើយ តថាគត ក៏ដោះស្រាយ នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដល់ពួកសាវ័កទាំងនោះ តថាគត ធ្វើចិត្តរបស់ពួកសាវ័កទាំងនោះ ឲ្យត្រេកអរបាន ដោយការដោះស្រាយនូវប្រស្នា។ ម្នាលឧទាយិ ត្រង់ការណ៍ដែលពួកសាវ័ករបស់តថាគត មានទុក្ខបៀតបៀនហើយ មានទុក្ខ គ្របសង្កត់ហើយ ព្រោះសេចក្តីទុក្ខណា ពួកសាវ័កទាំងនោះ តែងចូលមករកតថាគត ហើយសួរនូវទុក្ខអរិយសច្ច លុះសួរហើយ តថាគត ក៏ដោះស្រាយ នូវទុក្ខអរិយសច្ច ដល់ពួកសាវ័កទាំងនោះ តថាគត ធ្វើចិត្តរបស់ពួកសាវ័កទាំងនោះ ឲ្យត្រេកអរបាន ដោយការដោះស្រាយនូវប្រស្នា ពួកសាវ័កទាំងនោះ ចូលមករកតថាគត ហើយសួរនូវទុក្ខសមុទ័យ... ទុក្ខនិរោធ... សួរនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច
ID: 636830189671146140
ទៅកាន់ទំព័រ៖