ព្រះត្រៃបិដក ភាគ ២៤

ចំរើន​នូវ​សមា​ធិន្ទ្រិយ​.​.​.​ ​ចំរើន​នូវ​បញ្ញិ​ន្ទ្រិយ​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​ស្ងប់​រម្ងាប់​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​ត្រាស់​ដឹង​។​ ​ឯ​ពួក​សាវ័ក​របស់​តថាគត​ជាច្រើន​ ​ក៏បាន​ដល់​នូវ​បារមី​ញាណ​ ​ជាទីបំផុត​នៃ​អភិញ្ញា​ ​ក្នុង​ឥន្ទ្រិយ​ទាំង៥នោះ​។​
 [​៩៨​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​ប្រតិបត្តិ​ហើយ​ ​ចំរើន​នូវ​ ​ពល​ធម៌​ ​ទាំង៥ប្រការ​។​ ​ម្នាល​ឧទាយិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​សទ្ធា​ពលៈ​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​ស្ងប់​រម្ងាប់​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​ត្រាស់​ដឹង​ ​ចំរើន​វីរិយ​ពលៈ​.​.​.​ ​ចំរើន​នូវ​សតិ​ពលៈ​.​.​.​ ​ចំរើន​នូវ​សមាធិ​ពលៈ​.​.​.​ ​ចំរើន​នូវ​បញ្ញា​ពលៈ​.​.​.​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​ស្ងប់​រម្ងាប់​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​ត្រាស់​ដឹង​។​ ​ឯ​ពួក​សាវ័ក​របស់​តថាគត​ ​ក៏បាន​ដល់​នូវ​បារមី​ញាណ​ ​ជាទីបំផុត​នៃ​អភិញ្ញា​ ​ក្នុង​ពល​ធម៌​ ​ទាំង៥ប្រការ​នោះ​។​
 [​៩៩​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​ប្រតិបត្តិ​ហើយ​ ​ចំរើន​នូវ​សម្ពោ​ជ្ឈង្គ​ធម៌៧ប្រការ​។​ ​ម្នាល​ឧទាយិ​ ​ភិក្ខុ​ក្នុង​សាសនា​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636830191058415487
ទៅកាន់ទំព័រ៖