ព្រះត្រៃបិដក ភាគ ២៤

នេះ​ជា​ ​អភិ​ភាយ​ត​នៈ​ ​ទី២​។​ ​បុគ្គល​ពួក​ខ្លះ​ ​មិន​មាន​សេចក្តី​សំគាល់​ក្នុង​រូប​ខាងក្នុង​ ​ឃើញ​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​តិចតួច​ ​មាន​ពណ៌​ល្អ​ ​ឬ​ពណ៌​អាក្រក់​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី៣​។​ ​បុគ្គល​ពួក​ខ្លះ​ ​មិន​មាន​សេចក្តី​សំគាល់​រូប​ខាងក្នុង​ ​ឃើញ​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ធំ​ ​ប្រមាណ​មិនបាន​ ​ក៏​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ ​ទី៤​។​ ​បុគ្គល​ពួក​ខ្លះ​ ​មិន​មាន​សេចក្តី​សំគាល់​រូប​ខាងក្នុង​ ​ឃើញ​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ខៀវ​ ​មាន​ពណ៌ខៀវ​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​រូប​នេះ​ ​មាន​ពណ៌ខៀវ​ ​មាន​ពន្លឺ​ខៀវ​។​ ​ដូចជា​ផ្កាត្រកៀត​ ​ជា​បុប្ផជាតិ​ខៀវ​ ​មាន​ពណ៌ខៀវ​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​ផ្កា​នេះ​មាន​ពណ៌ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​ពុំ​នោះ​សោត​ ​ដូច​សំពត់​កើត​ក្នុង​ក្រុង​ពារាណសី​នោះ​ ​រលីង​រលើប​ទាំងពីរ​ខាង​ ​ជា​សំពត់​ខៀវ​ ​មាន​ពណ៌ខៀវ​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​សំពត់​នេះ​ ​មាន​ពណ៌ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​សេចក្តី​ទាំងនេះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​មាន​ឧបមេយ្យ​ ​ដូច​បុគ្គល​ពួក​ខ្លះ​ ​មិន​មាន​សេចក្តី​សំគាល់​រូប​ខាងក្នុង​ ​ឃើញ​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ខៀវ​ ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636830192254493899
ទៅកាន់ទំព័រ៖