ព្រះត្រៃបិដក ភាគ ២៤

(​នឹង​កសិណ​ឯទៀត​)​ ​មាន​ប្រមាណ​មិនបាន១​ ​បុគ្គល​ពួក​ខ្លះ​ ​ស្គាល់​ច្បាស់​ ​នូវ​អាបោកសិណ​។​បេ​។​ ​បុគ្គល​ពួក​ខ្លះ​ ​ស្គាល់​ច្បាស់​ ​នូវ​តេ​ជោ​សិ​ណ​.​.​.​ ​បុគ្គល​ពួក​ខ្លះ​ ​ស្គាល់​ច្បាស់​ ​នូវ​វាយោកសិណ​.​.​.​ ​បុគ្គល​ពួក​ខ្លះ​ ​ស្គាល់​ច្បាស់​ ​នូវ​នីល​កសិណ​.​.​.​ ​បុគ្គល​ពួក​ខ្លះ​ ​ស្គាល់​ច្បាស់​ ​នូវ​បីតិ​កសិណ​.​.​.​ ​បុគ្គល​ពួក​ខ្លះ​ ​ស្គាល់​ច្បាស់​ ​នូវ​លោហិត​កសិណ​.​.​.​ ​បុគ្គល​ពួក​ខ្លះ​ ​ស្គាល់​ច្បាស់​ ​នូវ​ឱ​ទា​ត​កសិណ​.​.​.​ ​បុគ្គល​ពួក​ខ្លះ​ ​ស្គាល់​ច្បាស់​ ​នូវ​អាកាសកសិណ​.​.​.​ ​បុគ្គល​ពួក​ខ្លះ​ ​ស្គាល់​ច្បាស់​ ​នូវ​វិញ្ញាណ​កសិណ​.​.​.​ ​ខាងលើ​ ​ខាងក្រោម​ ​និង​ទទឹង​ ​ជា​កសិណ​តែ​បែប​មួយ​ ​ឥតមាន​លាយឡំ​ ​(​នឹង​កសិណ​ឯទៀត​)​ ​ប្រមាណ​មិនបាន១​។​ ​ឯ​សាវ័ក​ទាំងឡាយ​ ​របស់​តថាគត​ជាច្រើន​ ​ក៏បាន​ដល់​នូវ​បារមី​ញាណ​ ​ជាទីបំផុត​នៃ​អភិញ្ញា​ ​ក្នុង​កសិណា​យតនៈ​ទាំង១០នោះ​។​
 [​១០៤​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​បាន​ប្រតិបត្តិ​ ​ហើយ​ចំរើន​នូវ​ឈាន​ទាំង៤ប្រការ​។​ ​ម្នាល​ឧទាយិ​ ​ភិក្ខុ​ក្នុង​សាសនា​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636830193790591759
ទៅកាន់ទំព័រ៖