ព្រះត្រៃបិដក ភាគ ២៤

បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​មានតែ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ដូច្នេះ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​ថា​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ដូច្នេះ​ ​ក៏​មិន​គួរ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​មានតែ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ដូច្នេះ​ឬ​។​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​ថា​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​ដូច្នេះ​ឬ​ ​ក៏​មិន​គួរ​។​
 [​១០​]​ ​កាល​ខ្ញុំ​ទូល​សួរ​ព្រះអង្គ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​ដែល​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​យ៉ាងនេះ​ ​នឹង​កើត​ទៀត​ក្នុង​ទីណា​ ​ព្រះអង្គ​ឆ្លើយ​ថា​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​ថា​ ​កើត​ទៀត​ ​ដូច្នេះ​ ​មិន​គួរ​ទេ​។​ ​កាល​ខ្ញុំ​ទូល​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​មានតែ​មិនកើត​ទៀត​ទេ​ឬ​ ​ព្រះអង្គ​ឆ្លើយ​ថា​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​ថា​ ​មិនកើត​ទៀត​ដូច្នេះ​ ​ក៏​មិន​គួរ​។​ ​កាល​ខ្ញុំ​ទូល​សួរ​ព្រះអង្គ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​មានតែ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ដូច្នេះ​ឬ​ ​ព្រះអង្គ​ឆ្លើយ​ថា​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​ថា​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ដូច្នេះ​ ​ក៏​មិន​គួរ​។​ ​កាល​ខ្ញុំ​ទូល​សួរ​ព្រះអង្គ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​មានតែ​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636830149418073796
ទៅកាន់ទំព័រ៖