ព្រះត្រៃបិដក ភាគ ២៤

 [​១០៥​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​បាន​ចូល​ទុតិយជ្ឈាន​ ​ភិក្ខុ​នោះ​ ​ញុំាង​កាយ​នេះឯង​ ​ឲ្យ​ជ្រួតជ្រាប​ ​ជោកជាំ​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​កាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​សុទ្ធតែ​ពាល់ត្រូវ​ដោយ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​។​ ​ម្នាល​ឧទាយិ​ ​ដូចជា​អន្លង់​ទឹក​ដ៏​ជ្រៅ​ ​មាន​ទឹកជោរ​ឡើង​ ​ខាងក្នុង​មិន​មានផ្លូវ​ទឹក​ ​អំពី​ទិសខាងកើត​នៃ​អន្លង់​នោះ​ទេ​ ​មិន​មានផ្លូវ​ទឹក​អំពី​ទិសខាងលិច​ទេ​ ​មិន​មានផ្លូវ​ទឹក​អំពី​ទិសខាងជើង​ទេ​ ​មិន​មានផ្លូវ​ទឹក​អំពី​ទិសខាងត្បូង​ទេ​ ​ភ្លៀង​សោត​ ​ក៏​មិន​បង្ហូរ​នូវ​ទ​-​ទឹក​ដោយ​ល្អ​ម្តង​ៗ​ ​មាន​តែទ​-​ទឹក​ដ៏​ត្រជាក់​ ​ជោរ​ចេញ​អំពី​អន្លង់​ទឹក​នោះ​ ​ញុំាង​អន្លង់​ទឹក​នោះ​ឯង​ ​ឲ្យ​ជ្រួតជ្រាប​ ​ជោកជាំ​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ដោយ​ទឹក​ត្រជាក់​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​អន្លង់​ទឹក​នោះ​ទាំងអស់​ ​សុទ្ធតែ​ជ្រួតជ្រាប​ ​ដោយ​ទឹក​ត្រជាក់​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ឧទាយិ​ ​ភិ​ក្ខុញុំាង​កាយ​នេះឯង​ ​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636830194479671172
ទៅកាន់ទំព័រ៖