ព្រះត្រៃបិដក ភាគ ២៤
អស់ សុទ្ធតែពាល់ត្រូវដោយទឹកនោះ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលឧទាយិ ភិក្ខុញុំាងកាយនេះឯង ឲ្យជ្រួតជ្រាប ជោកជាំ បរិបូណ៌ ផ្សព្វផ្សាយដោយសេចក្តីសុខ ដែលគ្មានបីតិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ សុទ្ធតែពាល់ត្រូវ ដោយសេចក្តីសុខ ដែលគ្មានបីតិ មានឧបមេយ្យយ៉ាងនោះដែរ។
[១០៧] ម្នាលឧទាយិ មួយទៀត ភិក្ខុព្រោះលះបង់សេចក្តីសុខផង។បេ។ ចូលចតុត្ថជ្ឈាន ភិក្ខុនោះ អង្គុយផ្សាយទៅកាន់កាយនេះឯង ដោយចិត្តបរិសុទ្ធ ផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ សុទ្ធតែពាល់ត្រូវដោយចិត្តបរិសុទ្ធ ផូរផង់។ ម្នាលឧទាយិ ដូចជាបុរស អង្គុយទទូរក្បាល ដោយសំពត់ស ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់បុរសនោះ សុទ្ធតែប៉ះពាល់ ដោយសំពត់ស សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលឧទាយិ ភិក្ខុអង្គុយផ្សាយទៅកាន់កាយនេះឯង ដោយចិត្តដ៏បរិសុទ្ធផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយ
ID: 636830195295687845
ទៅកាន់ទំព័រ៖