ព្រះត្រៃបិដក ភាគ ២៤
យ៉ាងនោះ មានកំណត់អាយុប៉ុណ្ណោះ លុះអាត្មាអញ ច្យុតអំពីទីនោះហើយ ទើបបានមកកើតក្នុងទីនេះ។ ពួកសាវ័ករឭកឃើញ នូវបុព្វេនិវាស មានប្រការដ៏ច្រើន ព្រមទាំងអាការ (រូប និងអាហារជាដើម) ព្រមទាំងឧទ្ទេស (ឈ្មោះ និងគោត្រកូល) ដោយប្រការដូច្នេះ។ ម្នាលឧទាយិ ដូចជាបុរសចេញអំពីស្រុករបស់ខ្លួន ហើយទៅកាន់ស្រុកដទៃ លុះចេញអំពីស្រុកនោះហើយ ទៅស្រុកដទៃទៀត បុរសនោះ លុះចេញអំពីស្រុកនោះហើយ ត្រឡប់មកកាន់ស្រុកខ្លួនដដែលវិញ បុរសនោះ តែងដឹងយ៉ាងនេះថា អាត្មាអញ បានចេញអំពីស្រុករបស់ខ្លួនហើយ មកដល់ស្រុកឯណោះ កាលនៅក្នុងស្រុកនោះ អាត្មាអញឈរយ៉ាងនោះ អង្គុយយ៉ាងនោះ និយាយយ៉ាងនោះ នៅស្ងៀមយ៉ាងនោះ លុះចេញអំពីស្រុកនោះហើយ បានមកដល់ស្រុកឯណោះទៀត កាលដែលនៅក្នុងស្រុកនោះឯង អាត្មាអញ បានឈរយ៉ាងនោះ អង្គុយយ៉ាងនោះ និយាយយ៉ាងនោះ នៅស្ងៀមយ៉ាងនោះ អាត្មាអញនោះ លុះចេញអំពីស្រុកនោះហើយ ទើបបានត្រឡប់មកដល់ស្រុករបស់ខ្លួនដដែល យ៉ាងណាមិញ ម្នាលឧទាយិ តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ
ID: 636830198591556358
ទៅកាន់ទំព័រ៖