ព្រះត្រៃបិដក ភាគ ២៤
ដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាមសេចក្តីយល់ត្រូវ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក។ ពួកសាវ័ក មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា បានឃើញនូវពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានវណ្ណៈល្អខ្លះ មានវណ្ណៈអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ កំណត់ដឹងនូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ។ ម្នាលឧទាយិ ដូចជាផ្ទះពីរខ្នងមានទ្វារ បុរសមានចក្ខុ ឈរនៅត្រង់កណ្តាលផ្ទះទាំងពីរខ្នងនោះ ក៏មើលឃើញពួកមនុស្ស ដែលកំពុងចូលមកក្តី ចេញទៅក្តី ដើរទៅក្តី ដើរមកក្តី យ៉ាងណា ម្នាលឧទាយិ បដិបទាដែលតថាគត បានសំដែងហើយ ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយបាននូវចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វ ដែលកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានវណ្ណៈល្អខ្លះ
ID: 636830199163299060
ទៅកាន់ទំព័រ៖