ព្រះត្រៃបិដក ភាគ ២៤
ទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ននេះ ដោយបញ្ញារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅ យ៉ាងនោះដែរ។ ឯពួកសាវ័ក របស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងបដិបទានោះ។
[១១៦] ម្នាលឧទាយិ នេះឯងធម៌ទី៥ ដែលជាធម៌នាំឲ្យពួកសាវ័ករបស់តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ អាស្រ័យនៅ (នឹងតថាគត)។ ម្នាលឧទាយិ ធម៌ទាំង៥នេះឯង ដែលជាធម៌ នាំឲ្យពួកសាវ័ក របស់តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ អាស្រ័យនៅ (នឹងតថាគត)។ លុះព្រះមានព្រះភាគ សំដែងភាសិតនេះចប់ហើយ សកុលុទាយិបរិព្វាជក មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ មហាសកុលុទាយិសូត្រ ទី៧។
ID: 636830199883580258
ទៅកាន់ទំព័រ៖