ព្រះត្រៃបិដក ភាគ ២៤
ឯសមុដ្ឋាន របស់សីលជាអកុសលទាំងនោះ បានពោលរួចហើយ។ គួរពោលថា មានចិត្តជាសមុដ្ឋាន។ ចុះចិត្តដូចម្តេច។ ចិត្តមានច្រើន មានបែបមិនតែមួយ មានប្រការផ្សេងៗ គឺចិត្តប្រកបដោយរាគៈ ប្រកបដោយទោសៈ ប្រកបដោយមោហៈ សីលជាអកុសលទាំងឡាយ កើតអំពីចិត្តនេះ។ ម្នាលនាយជាងឈើ ចុះសីល ជាអកុសលទាំងនេះ តើរលត់ឥតសេសសល់ ក្នុងទីណា។ ឯការរលត់ របស់សីលទាំងនោះ បានពោលរួចហើយ។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ លះបង់កាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចម្រើនមនោសុចរិត លះបង់មិច្ឆាជីវៈ ចិញ្ចឹមជីវិតដោយសម្មាជីវៈ សីលជាអកុសលទាំងនោះ តែងរលត់ឥតសេសសល់ ក្នុងសោតាបត្តិផលនុ៎ះឯង។ ម្នាលនាយជាងឈើ ចុះបុគ្គលប្រតិបត្តិដូចម្តេច ទើបឈ្មោះថា ប្រតិបត្តិ ដើម្បីរំលត់សីលទាំងឡាយជាអកុសល។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ញុំាង
ID: 636830202935864839
ទៅកាន់ទំព័រ៖