ព្រះត្រៃបិដក ភាគ ២៤
ដ៏ចំរើន សូមព្រះមានព្រះភាគ និមន្តគង់ចុះ អាសនៈនេះ ខ្ញុំព្រះអង្គ បានក្រាលហើយ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ សកុលុទាយិបរិព្វាជក កាន់យកអាសនៈ ដ៏ទាបមួយ អង្គុយក្នុងទីដ៏សមគួរ។ លុះសកុលុទាយិបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលឧទាយិ អ្នកអង្គុយប្រជុំគ្នា និយាយពីរឿងអ្វី អម្បាញ់មិញនេះ ចុះពាក្យដូចម្តេច ដែលអ្នកទាំងឡាយ ធ្វើឲ្យដាច់ពាក់កណ្តាលទៅ។
[១៣០] សកុលុទាយិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែលខ្ញុំព្រះអង្គទាំងឡាយ ប្រជុំគ្នា និយាយអម្បាញ់មិញនេះ លើកទុកសិន បពិត្រព្រះអង្គដ៏ចំរើន ពាក្យនុ៎ះ មិនមែនជាការក្រ ដល់ព្រះអង្គទេ សូមទ្រង់ព្រះសណ្តាប់ជាខាងក្រោយចុះ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គមិនទាន់ចូលទៅជិតបរិស័ទនេះ បរិស័ទនេះ ក៏អង្គុយនិយាយតែតិរច្ឆានកថាច្រើនប្រការ បពិត្រព្រះអង្គដ៏ចំរើន លុះតែកាលដែលខ្ញុំព្រះអង្គ ចូលទៅជិតបរិស័ទនេះ ទើបបរិស័ទនេះ អង្គុយមើលមុខខ្ញុំព្រះអង្គ
ID: 636830218662154331
ទៅកាន់ទំព័រ៖