ព្រះត្រៃបិដក ភាគ ២៤

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ក៏​កើត​សតិ​ឡើង​ ​ព្រោះ​ប្រារព្ធ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​ឱ​មានតែ​ព្រះមានព្រះភាគ​ ​ឱ​មានតែ​ព្រះ​សុគត​ ​ទើប​ព្រះអង្គ​ឈ្លាសវៃ​ ​ចំពោះ​ធម៌​ទាំងនេះ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​ចុះ​បុគ្គល​ណា​ ​ជា​អ្នកដឹង​សព្វ​ ​ឃើញសព្វ​ ​ដឹង​ច្បាស់​នូវ​ញាណទស្សនៈ​ ​ឥត​សេសសល់​ ​និយាយ​ថា​ ​កាល​ខ្ញុំ​ដើរ​ក្តី​ ​ឈរ​ក្តី​ ​ដេកលក់​ក្តី​ ​រលឹក​ក្តី​ ​ញាណទស្សនៈ​ ​ក៏​ប្រាកដ​ឡើ​ងរឿយៗ​មិន​ដាច់​ ​បុគ្គល​នោះ​ ​កាលដែល​អ្នក​បាន​សួរ​ប្រស្នា​ ​ប្រារព្ធ​ទីបំផុត​ខាងដើម​ ​ក៏​ត្រឡប់ជា​គេចកែ​ពាក្យ​ដទៃ​ ​ដោយ​ពាក្យ​ដទៃ​ ​យកពាក្យ​ខាងក្រៅ​ ​មក​បន្លែបន្លប់​ ​ហើយ​សំដែង​នូវ​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​និង​សេចក្តី​អាក់អន់​ចិត្ត​ ​ឲ្យ​ប្រាកដ​ឡើង​។​ ​សកុលុ​ទាយិ​ ​ក្រាបបង្គំទូល​ថា​ ​និគ្រន្ថ​នាដ​បុត្រ​ ​ព្រះអង្គ​។​
 [​១៣២​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​បុគ្គល​ណាមួយ​ ​រលឹក​ឃើញ​បុព្វេ​និវាស​មាន​ច្រើនប្រការ​គឺ​ ​រលឹក​ឃើញ​ជាតិ១​ ​ជាតិ២​។​បេ​។​ ​រលឹក​ឃើញ​បុព្វេ​និវាស​ ​មាន​ច្រើនប្រការ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​(​បើ​)​ ​បុគ្គល​នោះ​ ​សួរ​ប្រស្នា​នឹង​តថាគត​ ​ប្រារព្ធ​ទីបំផុត​ខាងដើម​ ​តថាគត​ ​ក៏​សួរ​ប្រស្នា​ ​នឹង​បុគ្គល​នោះ​ ​ប្រារព្ធ​ទីបំផុត​ខាងដើម​ដែរ​ ​បុគ្គល​នោះ​ ​ប្រារព្ធ​ទីបំផុត​ខាងដើម​ ​ធ្វើ​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636830219259278484
ទៅកាន់ទំព័រ៖