ព្រះត្រៃបិដក ភាគ ២៤
ក៏មិនគួរ។ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយវេទនាណា វេទនានោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវកិរិយាមិនមាន ជាវេទនាមានកិរិយាមិនកើតទៀតតទៅ ជាធម្មតា ម្នាលវច្ឆៈ តថាគត រួចស្រឡះហើយ ចាកចំណែកនៃវេទនា ជាអ្នកជ្រៅ មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់បាន ដោយកម្រ។ ដូចមហាសមុទ្រ នឹងថា កើតទៀត ក៏មិនគួរ ថា មិនកើតទៀត ក៏មិនគួរ ថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថា កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មិនគួរ។ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយសញ្ញាណា សញ្ញានោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវកិរិយាមិនមាន ជាសញ្ញាមានកិរិយាមិនកើតទៀតតទៅ ជាធម្មតា ម្នាលវច្ឆៈ តថាគត រួចស្រឡះហើយ ចាកចំណែកនៃសញ្ញា ជាអ្នកជ្រៅ មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់បាន ដោយកម្រ។ ដូចមហាសមុទ្រ នឹងថា កើតទៀត ក៏មិនគួរ ថា មិនកើតទៀតទេ ក៏មិនគួរ ថា កើត
ID: 636830150460843439
ទៅកាន់ទំព័រ៖