ព្រះត្រៃបិដក ភាគ ២៤

រក​ពន្លឺ​ដទៃ​ប្រសើរ​ជាង​ ​ឧត្តម​ជាង​គ្មាន​ ​ពន្លឺ​នោះ​ ​ជា​ពន្លឺ​ដ៏​ឧត្តម​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​ពន្លឺ​ ​ដែល​រក​ពន្លឺ​ដទៃ​ប្រសើរ​ជាង​ ​ឧត្តម​ជាង​គ្មាន​ ​នោះ​ ​តើ​ដូចម្តេច​។​ ​សកុលុ​ទាយិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពន្លឺ​ណា​ ​ដែល​រក​ពន្លឺ​ដទៃ​ប្រសើរ​ជាង​ ​ឧត្តម​ជាង​គ្មាន​ ​ពន្លឺ​នោះ​ ​ទើប​ជា​ពន្លឺ​ដ៏​ឧត្តម​។​
 [​១៣៤​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​វាចា​របស់​អ្នក​នុ៎ះ​ ​ផ្សាយ​ទៅ​វែង​ពេក​ណាស់​ ​ព្រោះ​អ្នកពោល​ថា​ ​ពន្លឺ​ដែល​រក​ពន្លឺ​ដទៃ​ ​ប្រសើរ​ជាង​ ​ឧត្តម​ជាង​គ្មាន​ ​ពន្លឺ​នោះ​ ​ទើប​ជា​ពន្លឺ​ដ៏​ឧត្តម​ ​ដូច្នេះ​ផង​ ​ទាំង​មិនកំណត់​ ​នូវ​ពន្លឺ​នោះ​ផង​។​ ​ម្នាល​ឧទាយិ​ ​ដូច​បុរស​និយាយ​ ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ប្រាថ្នា​ចង់បាន​នាង​ជនបទ​កល្យាណី​ ​ក្នុង​ជនបទ​នេះ​។​ ​ពួក​អ្នកផង​ ​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នក​ប្រាថ្នា​ចង់បាន​នាង​ជនបទ​កល្យាណី​ណា​ ​អ្នក​ស្គាល់​នាង​ជនបទ​កល្យាណី​នោះ​ ​ថា​ជា​ក្សត្រី​ ​ឬ​ព្រាហ្មណី​ ​ជា​វេស្សី​ ​ឬ​សុទ្ទី​ដែរ​ឬ​។​ ​បុរស​នោះ​ ​ដែល​អ្នកផង​សួរ​ដូច្នេះ​ ​ក៏​ឆ្លើយតប​វិញ​ថា​ ​ខ្ញុំ​មិន​ស្គាល់​ទេ​។​ ​អ្នកផង​សួរ​បុរស​នោះ​ទៀត​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នក​ប្រាថ្នា​ចង់បាន​នាង​ជនបទ​កល្យាណី​ណា
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636830220353731084
ទៅកាន់ទំព័រ៖