ព្រះត្រៃបិដក ភាគ ២៤

សកុលុ​ទាយិក្រាប​បង្គំ​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កែវមណី​ ​និង​កែវ​ពៃទូរ្យ​ ​មាន​ពន្លឺ​ល្អ​ ​មាន​ជ្រុង៨​ ​ដែល​ជាង​ឆ្នៃ​ល្អ​ហើយ​ ​ដាក់លើ​សំ​ពត់​កម្ពល់​ ​មាន​ពណ៌លឿង​ ​រមែង​ភ្លឺ​ច្រាល​រន្ទាល​ ​យ៉ាងណា​ ​អត្តា​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ក៏​មាន​ពន្លឺ​ ​ឥតមាន​រោគ​ ​យ៉ាងនោះ​ដែរ​។​
 [​១៣៥​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​អ្នកចូលចិត្ត​សេចក្តី​នោះ​ ​ដូចម្តេច​ ​កែវមណី​ ​និង​កែវ​ពៃទូរ្យ​ ​មាន​ពន្លឺ​ល្អ​ ​មាន​ជ្រុង៨​ ​ដែល​ជាង​ឆ្នៃ​ល្អ​ហើយ​ ​ដាក់លើ​សំ​ពត់​កម្ពល់​ ​មាន​ពណ៌លឿង​ ​រមែង​ភ្លឺ​ច្រាល​រន្ទាល​ ​និង​អម្ពិល​អម្ពែ​ក​ ​ដែល​ជា​កិមិជាតិ​ ​ក្នុង​វេលា​យប់​ងងឹត​អព្ទ​ ​បណ្តា​ពន្លឺ​ទាំងពីរ​នេះ​ ​តើ​ពន្លឺ​ណា​ ​ភ្លឺ​ជាង​ ​ប្រសើរ​ជាង​។​ ​សកុលុ​ទាយិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​វេលា​យប់​ងងឹត​អព្ទ​ ​បណ្តា​ពន្លឺ​ទាំងពីរ​នេះ​ ​ពន្លឺ​អម្ពិល​អម្ពែ​ក​ ​ដែល​ជា​កិមិជាតិ​ ​ភ្លឺ​ជាង​ ​ប្រសើរ​ជាង​។​
 [​១៣៦​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​អ្នកចូលចិត្ត​សេចក្តី​នោះ​ ​ដូចម្តេច​ ​អម្ពិល​អម្ពែ​ក​ ​ដែល​ជា​កិមិជាតិ​ ​ក្នុង​វេលា​យប់​ងងឹត​អព្ទ​ ​និង​ប្រទីប​ប្រេង​ ​ក្នុង​វេលា​យប់​ងងឹត​អព្ទ​ ​បណ្តា​ពន្លឺ​ទាំងពីរ​នេះ​ ​ពន្លឺ​ណា​ ​ភ្លឺ​ជាង
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636830220920163482
ទៅកាន់ទំព័រ៖