ព្រះត្រៃបិដក ភាគ ២៤

បណ្តា​ពន្លឺ​ទាំងពីរ​នេះ​ ​ពន្លឺ​ណា​ ​ភ្លឺ​ជាង​ ​ប្រសើរ​ជាង​។​ ​សកុលុ​ទាយិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បណ្តា​ពន្លឺ​ទាំងពីរ​នេះ​ ​ពន្លឺ​ផ្កាយព្រឹក​ ​ក្នុង​កាលដែល​មេឃស្វាង​ភ្លៀង​ ​ខ្ពស់ស្រឡះ​អំពី​ពពក​ ​ទៀប​បច្ចូសសម័យ​នៃ​រាត្រី​នេះ​ ​ភ្លឺ​ជាង​ ​ប្រសើរ​ជាង​។​
 [​១៣៩​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​អ្នកចូលចិត្ត​សេចក្តី​នោះ​ដូចម្តេច​ ​ផ្កាយព្រឹក​ ​ក្នុង​កាលដែល​មេឃស្វាង​ភ្លៀង​ ​ខ្ពស់ស្រឡះ​អំពី​ពពក​ ​ទៀប​បច្ចូសសម័យ​ ​នៃ​រាត្រី​ ​និង​ព្រះចន្ទ្រ​ ​ក្នុង​វេលា​ពាក់កណ្តាល​អធ្រាត្រ​ ​មិនទាន់​ជ្រេ​ ​ក្នុង​កាលដែល​មេឃស្វាង​ភ្លៀង​ ​ខ្ពស់ស្រឡះ​អំពី​ពពក​ ​នា​ថ្ងៃឧបោសថ​ ​១៥កើត​ ​បណ្តា​ពន្លឺ​ទាំងពីរ​នេះ​ ​ពន្លឺ​ណា​ ​ភ្លឺ​ជាង​ ​ប្រសើរ​ជាង​។​ ​សកុលុ​ទាយិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បណ្តា​ពន្លឺ​ទាំងពីរ​នេះ​ ​ពន្លឺ​ព្រះចន្ទ្រ​ ​ក្នុង​វេលា​ពាក់កណ្តាល​អធ្រាត្រ​ ​មិនទាន់​ជ្រេ​ ​ក្នុង​កាលដែល​មេឃស្វាង​ភ្លៀង​ ​ខ្ពស់ស្រឡះ​អំពី​ពពក​ ​នា​ថ្ងៃឧបោសថ​ ​១៥កើត​នេះ​ ​ភ្លឺ​ជាង​ ​ប្រសើរ​ជាង​។​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636830221495186371
ទៅកាន់ទំព័រ៖