ព្រះត្រៃបិដក ភាគ ២៤

ដូច្នេះ​ផង​ ​ទាំង​មិនបាន​កំណត់​ពន្លឺ​នោះ​ផង​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ទ្រង់​ស្លេះ​ពាក្យ​នេះ​ទុក​ចុះ​ ​បពិត្រ​ព្រះ​សុគត​ ​សូម​ទ្រង់​ស្លេះ​ពាក្យ​នេះ​ទុក​ចុះ​។​ ​ម្នាល​ឧទាយិ​ ​ម្តេច​ក៏​អ្នកឯង​និយាយ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ទ្រង់​ស្លេះ​ពាក្យ​នេះ​ទុក​ចុះ​ ​បពិត្រ​ព្រះ​សុគត​ ​សូម​ទ្រង់​ស្លេះ​ពាក្យ​នេះ​ទុក​ចុះ​ ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​លទ្ធិ​អាចារ្យ​ ​ជា​របស់​ខ្លួន​ ​យ៉ាងនេះ​ថា​ ​នេះ​ជា​ពន្លឺ​ដ៏​ប្រសើរ​ ​នេះ​ជា​ពន្លឺ​ដ៏​ប្រសើរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​កាលបើ​ព្រះមានព្រះភាគ​សាកសួរ​ ​ចោទប្រកាន់​ ​ដេញដោល​ ​ក្នុង​លទ្ធិ​អាចារ្យ​ ​ជា​របស់​ខ្លួន​ ​(​យ៉ាងនេះ​)​ ​ក៏​ជា​បុគ្គល​សោះសូន្យ​ ​ទទេ​ ​ឥតបានការ​សោះ​។​
 [​១៤១​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​លោក​មាន​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​ចុះ​បដិបទា​ ​ប្រកបដោយ​ហេតុ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​ដែល​មាន​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​មាន​ដែរ​ឬទេ​។​ ​សកុលុ​ទាយិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​លោក​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636830222005375552
ទៅកាន់ទំព័រ៖