ព្រះត្រៃបិដក ភាគ ២៤

នោះ​ ​ដូចម្តេច​ ​(​បើ​)​ ​បុគ្គល​ ​លះបង់​អទិន្នាទាន​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​ក្នុង​សម័យ​ណា​ ​សម័យ​នោះ​ ​តើ​អត្តា​ ​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​ឬ​មាន​ទាំង​សុខ​ ​ទាំង​ទុក្ខ​។​ ​មាន​ទាំង​សុខ​ ​ទាំង​ទុក្ខ​ ​ព្រះអង្គ​។​ ​ម្នាល​ឧទាយិ​ ​អ្នកចូលចិត្ត​សេចក្តី​នោះ​ដូចម្តេច​ ​(​បើ​)​ ​បុគ្គល​ ​លះបង់​កា​មេ​សុ​មិច្ឆាចារ​ ​វៀរ​ស្រឡះ​ ​ចាក​កា​មេ​សុ​មិច្ឆាចារ​ ​ក្នុង​សម័យ​ណា​ ​សម័យ​នោះ​ ​តើ​អត្តា​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​ឬ​មាន​ទាំង​សុខ​ ​ទាំង​ទុក្ខ​។​ ​មាន​ទាំង​សុខ​ ​ទាំង​ទុក្ខ​ ​ព្រះអង្គ​។​ ​ម្នាល​ឧទាយិ​ ​អ្នកចូលចិត្ត​សេចក្តី​នោះ​ដូចម្តេច​ ​(​បើ​)​ ​បុគ្គល​លះបង់​មុសាវាទ​ ​វៀរ​ស្រឡះ​ ​ចាក​មុសាវាទ​ ​ក្នុង​សម័យ​ណា​ ​សម័យ​នោះ​ ​តើ​អត្តា​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​ឬ​មាន​ទាំង​សុខ​ ​ទាំង​ទុក្ខ​។​ ​មាន​ទាំង​សុខ​ ​ទាំង​ទុក្ខ​ ​ព្រះអង្គ​។​ ​ម្នាល​ឧទាយិ​ ​អ្នកចូលចិត្ត​សេចក្តី​នោះ​ដូចម្តេច​ ​(​បើ​)​ ​បុគ្គល​សមាទាន​ ​ប្រព្រឹត្ត​តបគុណ​ណាមួយ​ ​ក្នុង​សម័យ​ណា​ ​សម័យ​នោះ​ ​តើ​អត្តា​ ​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​ឬ​មាន​ទាំង​សុខ​ ​ទាំង​ទុក្ខ​។​ ​មាន​ទាំង​សុខ​ ​ទាំង​ទុក្ខ​ ​ព្រះអង្គ​។​ ​ម្នាល​ឧទាយិ​ ​អ្នកចូលចិត្ត​សេចក្តី​នោះ​ ​ដូចម្តេច​ ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​ ​ដែល​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​ព្រោះ​អាស្រ័យ​បដិបទា​ ​ដែល​មាន​សុខ​ ​និង​ទុក្ខ​លាយឡំ​គ្នា​ ​បាន​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636830222530225572
ទៅកាន់ទំព័រ៖