ព្រះត្រៃបិដក ភាគ ២៤

លោក​ដែល​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ក៏​មាន​ ​បដិបទា​ ​ប្រកបដោយ​ហេតុ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​ ​ដែល​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​ក៏​មាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​បដិបទា​ ​ប្រកបដោយ​ហេតុ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​ ​ដែល​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​តើ​ដូចម្តេច​។​
 [​១៤៣​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ចូល​បឋមជ្ឈាន​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ចូល​ទុតិយជ្ឈាន​ ​ក៏​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​ ​ព្រោះ​ប្រាសចាក​បីតិ​។​បេ​។​ ​ចូល​តតិយជ្ឈាន​ ​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ម្នាល​ឧទាយិ​ ​នេះឯង​ ​ហៅថា​ ​បដិបទា​ ​ប្រកបដោយ​ហេតុ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​ ​ដែល​មាន​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បដិបទា​ ​ប្រកបដោយ​ហេតុ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​ ​ដែល​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​តើ​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះលោក​ ​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​ដែល​បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​ ​តើមាន​តែ​ប៉ុណ្ណេះ​ទេ​ឬ​។​ ​ម្នាល​ឧទាយិ​ ​លោក​មានតែ​សេចក្តី​សុខ​ ​ដោយ
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636830223059575849
ទៅកាន់ទំព័រ៖