ព្រះត្រៃបិដក ភាគ ២៤
ទាំងប៉ុណ្ណោះ ម្នាលឧទាយិ លោកមានតែសេចក្តីសុខ ដោយចំណែកមួយ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ មានតែប៉ុណ្ណេះ។ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ របស់ព្រះមានព្រះភាគ ព្រោះហេតុតែធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយ តែប៉ុណ្ណោះទេឬ។ ម្នាលឧទាយិ ពួកភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត មិនមែនព្រោះហេតុតែធ្វើឲ្យជាក់ច្បាស់នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយនុ៎ះទេ ម្នាលឧទាយិ ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត ព្រោះហេតុតែធ្វើឲ្យជាក់ច្បាស់ នូវពួកធម៌ដទៃ ដែលប្រសើរជាង ឧត្តមជាងទៅទៀត។ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ព្រោះហេតុតែធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលប្រសើរជាង ឧត្តមជាង នោះតើដូចម្តេច។
[១៤៦] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ព្រះតថាគត ទ្រង់កើតឡើងក្នុងលោកនេះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានព្រះដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយគុណ រកបុគ្គលស្មើគ្មាន ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាសាស្តា
ID: 636830223677001164
ទៅកាន់ទំព័រ៖