ព្រះត្រៃបិដក ភាគ ២៤
[១៤៨] កាលបើព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ សកុលុទាយិបរិព្វាជក ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភ្លឺណាស់ បពិត្រព្រះអង្គដ៏ចំរើន ភ្លឺណាស់ ព្រោះថា ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយនេះឯង ដូចជាគេផ្ងារ របស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញ របស់ដែលកំបាំង ឬដូចជាបុគ្គលប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក នឹងមើលឃើញនូវរូបបាន ខ្ញុំព្រះអង្គនេះ សូមដល់ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។
[១៤៩] កាលសកុលុទាយិបរិព្វាជក និយាយយ៉ាងនេះហើយ បរិស័ទរបស់សកុលុទាយិបរិព្វាជក ក៏និយាយនឹងសកុលុទាយិបរិព្វាជក
ID: 636830224771013738
ទៅកាន់ទំព័រ៖