ព្រះត្រៃបិដក ភាគ ២៤
ថា មិនកើតទៀត ក៏មិនគួរ ថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថា កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មិនគួរ។
[១៣] លុះព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ វច្ឆគោត្តបរិព្វាជក ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ដើមរាំងភ្នំធំ (ដុះនៅ) ក្នុងទីជិតនៃស្រុកក្តី និគមក្តី មែក និងស្លឹក នៃដើមរាំងភ្នំធំនោះ ក៏វិនាសទៅ ដោយភាវៈមិនទៀង សំបក និងក្រមរទាំងឡាយ ក៏វិនាសទៅ ស្រាយក៏វិនាសទៅ សម័យខាងក្រោយមក ដើមរាំងភ្នំធំនោះ ក៏ប្រាសចាកមែក និងស្លឹក ប្រាសចាកសំបក និងក្រមរ ប្រាសចាកស្រាយ ឋិតនៅតែខ្លឹមដ៏ស្អាត យ៉ាងណាមិញ ឯពាក្យជាប្រធាន (ធម្មវិន័យ) របស់ព្រះគោតមដ៏ចំរើន ក៏ប្រាសចាកមែក និងស្លឹក ប្រាសចាកសំបក និងក្រមរ ប្រាសចាកស្រាយ ឋិតនៅចំពោះខ្លឹមដ៏ស្អាត យ៉ាងនោះដែរ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន
ID: 636830150969962559
ទៅកាន់ទំព័រ៖