ព្រះត្រៃបិដក ភាគ ២៤
នាងជនបទកល្យាណីនោះថា មានសម្បុរយ៉ាងនេះ មាន គោត្រយ៉ាងនេះ។បេ។ ជាស្ត្រីខ្ពស់ឬទាប ឬក៏កណ្តាល ជាស្ត្រីសម្បុរខ្មៅ ឬខ្មៅស្រអែម ឬក៏ខ្មៅស្រស់ (នៅ)ក្នុងស្រុក ឬនិគម ឬក៏នគរឯណោះ ដូច្នេះដែរឬទេ។ បុរសនោះ លុះគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ។ ពួកជន ក៏សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរសដ៏ចំរើន អ្នកមិនស្គាល់ មិនឃើញនូវស្រីណា អ្នកប្រាថ្នាចង់បាននូវស្រីនោះ ឬអ្វី។ បុរសនោះ លុះគេសួរដូច្នេះហើយ ក៏ប្រាប់ថា បាទ។ ម្នាលកច្ចានៈ អ្នកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច កាលបើដូច្នោះ សំដីរបស់បុរសនោះ ក្រែងយកជាការមិនបានទេដឹង។ ពិតមែនហើយព្រះគោតមដ៏ចំរើន កាលបើដូច្នោះ សំដីរបស់បុរសនោះ នឹងយកជាការមិនបានទេ។ ម្នាលកច្ចានៈ អ្នកនិយាយថា បពិត្រព្រះគោតមដ៏ចំរើន ពន្លឺណា ដែលរកពន្លឺឯទៀតលើសលុបជាង ឬប្រសើរជាងគ្មាន ពន្លឺនោះ ឈ្មោះថា ពន្លឺថ្លៃថ្លា ដូច្នេះផង ទាំងមិនកំណត់នូវពន្លឺនោះផង ក៏យ៉ាងនោះឯង។ បពិត្រព្រះគោតមដ៏ចំរើន កែវពៃទូរ្យ ស្អាតល្អ មានពន្លឺ
ID: 636830227829298662
ទៅកាន់ទំព័រ៖