ព្រះត្រៃបិដក ភាគ ២៤
[១៥៤] ម្នាលកច្ចានៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច អម្ពិលអម្ពែក ជាកិមិជាតិណា ក្នុងវេលាយប់ងងឹតឈឹងសូន្យ និងប្រទីបប្រេងណា ក្នុងវេលាយប់ងងឹតឈឹងសូន្យ បណ្តាពន្លឺរបស់ទាំងពីរនេះ តើពន្លឺណា ភ្លឺជាងផង ប្រសើរជាងផង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាពន្លឺរបស់ទាំងពីរនេះ ពន្លឺប្រទីបប្រេង ក្នុងវេលាយប់ងងឹតឈឹងសូន្យ ភ្លឺជាងផង ប្រសើរជាងផង។
[១៥៥] ម្នាលកច្ចានៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ប្រទីបប្រេងណា ក្នុងវេលាយប់ងងឹតឈឹងសូន្យ និងគំនរភ្លើងធំណា ក្នុងវេលាយប់ងងឹតឈឹងសូន្យ បណ្តាពន្លឺរបស់ទាំងពីរនេះ តើពន្លឺណា ភ្លឺជាងផង ប្រសើរជាងផង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាពន្លឺរបស់ទាំងពីរនេះ ពន្លឺគំនរភ្លើងធំ ក្នុងវេលាយប់ងងឹតឈឹងសូន្យ ភ្លឺជាងផង ប្រសើរជាងផង។
ID: 636830228486526253
ទៅកាន់ទំព័រ៖