ព្រះត្រៃបិដក ភាគ ២៤

ត្រង់​ដែល​សេចក្តី​សុខ​ ​និង​សោមនស្ស​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាមគុណ​ទាំង៥ប្រការ​នេះ​ ​នេះឯង​តថាគត​ហៅថា​ ​កាមសុខ​ ​គឺ​សុខ​ក្នុង​កាម​។​ ​កាមសុខ​ ​ដោយ​កាម​ទាំងឡាយ​ ​ដូច្នេះ​ឯង​ ​បណ្តា​សុខ​ទាំងនោះ​ ​សុខ​ជាកំពូល​នៃ​កាម​ ​(​ព្រះនិព្វាន​)​ ​ប្រាកដជា​ប្រសើរ​ជាង​កាមសុខ​។​
 [​១៦០​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​វេ​ខ​ណ​សប​រិ​ព្វា​ជ​ក​ ​ក៏​សរសើរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អស្ចារ្យ​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចំឡែក​ពេក​ណាស់​ ​ដ្បិត​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ត្រាស់​សំដែង​ ​ដូច្នេះ​ថា​ ​កាមសុខ​ដោយ​កាម​ទាំងឡាយ​ ​បណ្តា​សុខ​ទាំងនោះ​ ​សុខ​ដ៏​ជាកំពូល​នៃ​កាម​ ​ប្រាកដជា​ប្រសើរ​ជាង​កាមសុខ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ក​ច្ចា​នៈ​ ​ខ្លួន​អ្នកមាន​សេចក្តី​យល់ឃើញ​ផ្សេង​ ​មាន​សេចក្តី​គាប់ចិត្ត​ផ្សេង​ ​មាន​សេចក្តី​ពេញចិត្ត​ផ្សេង​ ​មាន​សេចក្តី​ព្យាយាម​ក្នុង​ទី​ផ្សេង​ ​មាន​អាចារ្យ​ផ្សេង​ ​កម្រ​នឹង​ដឹង​ថា​ ​នុ៎ះ​ជា​កាម​ ​ឬ​ជា​កាមសុខ​ ​ឬក៏​ជា​កាម​គ្គ​សុខ​ ​(​ព្រះនិព្វាន​)​ ​ដូច្នេះ​ ​ម្នាល​ក​ច្ចា​នៈ​ ​លុះតែ​ពួក​ភិក្ខុ​ណា​ ​ដែល​ជា​អរហន្ត​ ​ខីណាស្រព​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​គ្រប់គ្រាន់​ហើយ​ ​ធ្វើ​សោឡស​កិច្ច​រួចស្រេច​ហើយ​ ​ដាក់ចុះ​ភារៈ​ហើយ​ ​សម្រេច​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636830229848384147
ទៅកាន់ទំព័រ៖