ព្រះត្រៃបិដក ភាគ ២៤

ម្នាល​អានន្ទ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​និង​ជោតិ​បាល​មាណព​ ​លុះ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ពន្យល់​ឲ្យ​យល់ឃើញ​ច្បាស់​ ​ឲ្យ​ជឿជាក់​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​រួច​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​ចៀសចេញ​ទៅ​។​
 [​១៧៣​]​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ជោតិ​បាល​មាណព​ ​សួរ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​ដូច្នេះ​ថា​ ​ម្នាល​ឃ​ដិ​ការ​ ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​អ្នកឯង​ ​កាលបើ​ស្តាប់ធម៌​នេះ​ហើយ​ ​តើ​អ្នកឯង​នឹង​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ឬទេ​។​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​តប​ថា​ ​ម្នាល​ជោតិ​បាល​ ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​អ្នកឯង​ក្រែង​ដឹង​ថា​ ​ខ្ញុំ​តែង​ចិញ្ចឹម​មាតាបិតា​ ​ដែល​ចាស់​ងងឹតងងល់​ដែរ​ឬ​។​ ​ជោតិ​បាល​មាណព​ ​តប​ថា​ ​ម្នាល​ឃ​ដិ​ការ​ ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​បើ​ដូច្នោះ​ ​ខ្ញុំ​នឹង​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636830234417865506
ទៅកាន់ទំព័រ៖