ព្រះត្រៃបិដក ភាគ ២៤
ហើយ ក៏ត្រាស់បង្គាប់រាជបុរស ឲ្យចាត់ចែងខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយស្រូវសាលីមានពណ៌លឿង ជាអង្ករបាយទន់ ជាវត្ថុប្រាសចាកពណ៌ខ្មៅ មានទាំងសំឡដ៏ច្រើន និងម្ហូបក្រៀមដ៏ច្រើន ក្នុងព្រះរាជដំណាក់របស់ព្រះអង្គ រួចហើយបង្គាប់រាជបុរស ឲ្យក្រាបទូលភត្តកាល ចំពោះព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធថា បពិត្រព្រះអង្គដ៏ចំរើន កាលដល់ហើយ ភត្តក៏សម្រេចហើយ។
[១៧៧] ម្នាលអានន្ទ វេលានោះ ជាវេលាបុព្វណ្ហសម័យ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ស្តេចចូលទៅកាន់ព្រះរាជដំណាក់ នៃព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ ម្នាលអានន្ទ សម័យនោះ ព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ ទ្រង់អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយព្រះហត្ថា នៃព្រះអង្គឯង ឲ្យឆ្អែតស្កប់ស្កល់។ ម្នាលអានន្ទ កាលបើព្រះរាជាដែនកាសី ទ្រង់ព្រះនាម
ID: 636830235696568644
ទៅកាន់ទំព័រ៖