ព្រះត្រៃបិដក ភាគ ២៤
២ពេល មិនបរិភោគអស់៣ពេល មិនបរិភោគអស់៤ពេល មិនបរិភោគអស់៥ពេល មិនបរិភោគអស់៦ពេល មិនបរិភោគអស់៧ពេល។
[១៩០] ពេលនោះ មាតាបិតារបស់រដ្ឋបាលកុលបុត្រ និយាយនឹងរដ្ឋបាលកុលបុត្រ យ៉ាងនេះថា នែរដ្ឋបាលកូន បាឯងជាកូនតែមួយ ជាទីស្រឡាញ់ ពេញចិត្តរបស់យើង អ្នកធ្លាប់ចំរើនដោយសេចក្តីសុខ គេថែរក្សាមកដោយសេចក្តីសុខ នែរដ្ឋបាលកូន អ្នកមិនទាន់ស្គាល់សេចក្តីលំបាកបន្តិចបន្តួចសោះ នែរដ្ឋបាលកូន អ្នកចូរក្រោកឡើង ចូរបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើ បរិភោគកាមហើយ ចូរធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ យើងមិនអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះ ទៅបួសទេ ទោះណាជាដល់ស្លាប់ យើងក៏មិនចង់ឲ្យព្រាត់ប្រាសបាឯងទេ ចំណង់បើអ្នកនៅរស់ (យ៉ាងនេះ) តើយើងនឹងអនុញ្ញាត ឲ្យបាចេញចាកផ្ទះ ទៅបួស ដូចម្តេចបាន។ កាលដែលមាតាបិតា និយាយឃាត់យ៉ាងនេះហើយ រដ្ឋបាលកុលបុត្រ ក៏ស្ងៀម។ មាតាបិតា របស់រដ្ឋបាលកុលបុត្រ
ID: 636830241822469025
ទៅកាន់ទំព័រ៖