ព្រះត្រៃបិដក ភាគ ២៤

កិលេស​ ​បញ្ជូន​ចិត្ត​ ​ឲ្យ​បែរ​ទៅ​ ​(​កាន់​ព្រះនិព្វាន​)​ ​ពួក​កុលបុត្រ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ហើយ​ទៅ​បួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​(​ព្រះ​រដ្ឋបាល​)​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដោយ​បញ្ញា​របស់​ខ្លួន​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​បានសម្រេច​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ដោយ​មិនយូរ​ប៉ុន្មាន​ទេ​ ​លោក​បានដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចារ្យ​បាន​នៅ​ចប់ហើយ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​ក៏បាន​ធ្វើ​ហើយ​ ​គ្មាន​កិច្ច​ដទៃ​អំពី​នេះ​តទៅទៀត​ទេ​។​ ​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​ជា​ព្រះអរហន្ត​មួយ​នឹងគេ​ដែរ​។​
 [​១៩៥​]​ ​លំដាប់នោះ​ ​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ដោយ​គោរព​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ព្រះមានបុណ្យ​ ​ទ្រង់​អនុញ្ញាត​ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​ប្រាថ្នា​នឹង​ឲ្យ​មាតាបិតា​បានឃើញ​ផង​។​ ​គ្រានោះ​ ​ព្រះ​មានជោគ​ ​ទ្រង់​ស្ទង់​មើលចិត្ត​ ​របស់​រដ្ឋបាល​មាន​អាយុ​ ​ដោយ​ព្រះទ័យ​របស់​ព្រះអង្គ​ ​ហើយ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​តាមន័យ​ដែល​ទ្រង់​បាន​ជ្រាប​ថា​ ​រដ្ឋបាល​កុលបុត្រ​ ​ជា​បុគ្គល​មិន​គួរ​នឹង​លះបង់​សិក្ខា​ ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636830243537737133
ទៅកាន់ទំព័រ៖