ព្រះត្រៃបិដក ភាគ ២៤

ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​បា​ទកោរព្យៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាបទូល​ព្រះ​បា​ទកោរព្យៈ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ឱទ្យាន​មិគា​ចីរៈ​ ​របស់​ព្រះអង្គ​ស្អាតបាត​ហើយ​ ​ប៉ុន្តែ​ក្នុង​ទីនោះ​ ​មាន​កុលបុត្រ​ឈ្មោះ​រដ្ឋបាល​ ​ជា​កូន​របស់​ត្រកូល​ដ៏​ប្រសើរ​ ​ក្នុង​ថុល្ល​កោ​ដ្ឋិ​ត​និគម​នេះឯង​ ​ដែល​ព្រះអង្គ​តែង​ទ្រង់​សរសើរ​ដល់​រឿយ​ៗ​នោះ​ ​(​ឥឡូវ​)​ ​លោក​គង់​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ក្បែរ​គល់ឈើ១ដើម​។​ ​ព្រះ​បា​ទកោរព្យៈ​ត្រាស់​ថា​ ​ម្នាល​មិគ​វៈ​សំឡាញ់​ ​ណ្ហើយចុះ​ ​ដំណើរ​ទៅលេង​ទី​ឱទ្យាន​ថ្ងៃនេះ​ ​ឥឡូវនេះ​ ​ចូរ​ឈប់​សិន​ចុះ​ ​ឥឡូវនេះ​ ​យើង​នឹង​ទៅ​អង្គុយ​ជិត​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​នោះ​វិញ​។​ ​ទើប​ព្រះ​បា​ទកោរព្យៈ​ត្រាស់​ថា​ ​ចូរ​អ្នក​ទាំងឡាយ​ ​ចំណាយ​ខាទនីយ​ភោជនីយាហារ​ ​ដែល​បាន​តាក់តែង​ហើយ​ទាំងអស់​នោះ​ចុះ​ ​ហើយ​ព្រះអង្គ​ ​ឲ្យ​ទឹម​យាន​ដ៏​ល្អ​ៗ​ ​ឡើង​កាន់​យាន​ល្អ​ ​បរ​ចេញ​អំ​ពី​ថុល្ល​កោ​ដ្ឋិ​ត​និគម​ ​ដោយ​យាន​ល្អ​ៗ​ ​ដោយ​អានុភាព​ ​នៃ​ស្តេច​ជាធំ​ ​ដើម្បី​ទ្រង់ទត​ព្រះ​រដ្ឋបាល​មាន​អាយុ​។​ ​ទី​ដែល​យាន​ទៅ​បាន​ត្រឹមណា​ ​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636830246951934345
ទៅកាន់ទំព័រ៖