ព្រះត្រៃបិដក ភាគ ២៤
[២០៣] បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យព្រោះជរា តើដូចម្តេច។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន មនុស្សពួកខ្លះក្នុងលោកនេះ ជាមនុស្សជរា ចំរើនហើយដោយវ័យ មានអាយុច្រើន ដល់នូវសេចក្តីថមថយដោយលំដាប់។ មនុស្សនោះពិចារណាឃើញច្បាស់ថា ឥឡូវនេះ អាត្មាអញ គ្រាំគ្រា ចំរើនដោយវ័យ ចាស់មានអាយុច្រើន ដល់នូវសេចក្តីថមថយដោយលំដាប់ អាត្មាអញ មិនងាយនឹងធ្វើឲ្យបានភោគៈ ដែលមិនទាន់បានផង មិនអាចនឹងធ្វើភោគៈ ដែលរកបានហើយ ឲ្យចំរើនឡើងផង បើដូច្នោះ គួរតែអាត្មាអញកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះទៅបួស។ មនុស្សនោះ ចួបប្រទះសេចក្តីសាបសូន្យ ព្រោះជរានោះហើយ ទើបបានកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះទៅបួស បពិត្រព្រះរដ្ឋបាលដ៏ចំរើន នេះហៅថា សេចក្តីសាបសូន្យព្រោះជរា។ ដូចយ៉ាងព្រះរដ្ឋបាលដ៏ចំរើន ឥឡូវនេះនៅក្មេងកំឡោះ មានសក់ខ្មៅរលើប
ID: 636830247572929864
ទៅកាន់ទំព័រ៖